top of page

ពិធីទទួលសញ្ញាបត្ររបស់សិស្សច្បងនៅសាកលវិទ្យាល័យមហាសារ៉ាខាមជំនាន់ទី០៨

  • Writer: CASS MSU
    CASS MSU
  • Dec 4, 2019
  • 1 min read

នាព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ2019 នៅឯសាលប្រជុំ នៃសកលវិទ្យាល័យមហាសារខាម(សាខាចាស់) បានមានការរៀបចំពិធីប្រគល់សញ្ញាប័ត្រយ៉ាងអធឹកអធមទៅដល់សិស្សនិសិត្សដែលបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រ អនុបណ្ឌិត និង បណ្ឌិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះបាទសម្តេចមហាចក្រីសុរិនថន



ree

ក្នុងនោះដែរមានសិស្សច្បងនិសិត្សកម្ពុជាដែលបានបញ្ចប់ការសិក្សាទាំងអស់ចំនួន 20 នាក់ (តែមកទទួលបានតែ៥នាក់)

ក្នុងនាមយើងជាសិស្សប្អូនទាំងអស់ សូមចូលរួមអបអរសាទរដល់សិស្សច្បងទាំងអស់គ្នា!! វីដេអូនេះរៀបចំឡើងជាពិសេសដោយសិស្សប្អូនទាំងអស់គ្នាជូនចំពោះបងៗ ជាការអបអរសាទរបងៗដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ ជាការជូនពរ ក៏ដូចជាការរំលឹកនូវអនុស្សាវរីយ៍រយះពេលកន្លងមកនៅសារខាម។ ទោះបីបងៗខ្លះជាប់រវល់ការងារ ខ្លះនៅឆ្ងាយ ធ្វើឲ្យបងៗខកខានក្នុងការមកចូលរួមក្នុងថ្ងៃទទួលសញ្ញាប័ត្ររួមគ្នាក៏ដោយ តែប្អូនៗសង្ឃឹមថាវីដេអូមួយនេះនឹងអាចជួយឲ្យបងៗទាំងអស់មានអារម្មណ៍ថាទោះនៅឆ្ងាយប៉ុណ្ណាក៏ពួកយើងនៅតែមានអារម្មណ៍ថាក្បែរគ្នាជានិច្ច។

សិស្សប្អូនទាំងអស់គ្នាពិតជារីករាយ និង មានមោទនភាពដែលបានឃើញនូវភាពជោគជ័យរបស់បងៗទាំងអស់គ្នា។


 
 
 

Comments


copy ng ah .png

Royal Scholarship under Her Royal Highness
Princess Maha Chakri Sirindhorn
Education Project to the Kingdom of Cambodia

Like us on Facebook :
bottom of page