top of page

អន្តេវាសិកដ្ឋាន

ចំពោះការស្នាក់នៅរបស់និស្សិតខ្មែរដែលរៀននៅសាកលវិទ្យាល័យមហាសារ៉ាខាម ត្រូវបានរៀបចំ អោយនៅក្នុងអន្តេរវាសិកដ្ឋានរបស់សាកលវិទ្យាល័យ។ អន្តេរវាសិកដ្ឋានទាំងអស់មាន ១០អគារ គឺអគារ សម្រាប់និស្សិតស្រី ៧ សម្រាប់និស្សិតប្រុស ៣ ដែលមានកំពស់ ៥ ជាន់។

​​​​​​​​​​​​​​​សម្រាប់មនុស្សប្រុស​ មាន អគារនាតូនមហាវិទ្យាល័យថ្មី(ม.ไหม่) និង​ ប៉រិឆាត​ មហាវិទ្យាល័យចាស់(ม.เก่า)​​     

សម្រាប់មនុស្សស្រី មាន អគារឈឺនឆុម​មហាវិទ្យាល័យថ្មី(ม.ไหม่) និង បែចាមាស​ មហាវិទ្យាល័យចាស់(ม.เก่า)

ផែនទីសាកល.មហាសារ៉ាខាមប្រទេសថៃ

1-4 អគារអន្តេវាសិកដ្ឋានសម្រាប់សាស្ត្រាចារ្យ និងបុគ្គលិកសាកល.  5-6 អគារសិក្សា 7 មជ្ឈមណ្ឌលត្បាញសូត្រ​ 8 មជ្ឈមណ្ឌលផលិតទឹកបរិសុទ្ធយូនីភៀវ 9-16 អគារសិក្សា 17 ការិយាល័យសាកលវិទ្យាធិការ 18 ការិយាល័យគ្រប់គ្រងអគារ 19 បណ្ណាល័យ 20 -21 អគារសិក្សា 22 -23 កង់ទីន ការិយាល័យ និស្សិត 24 កន្លែងសម្តែងសិល្បះ 25-26 អគារសិក្សា 27 សារមន្ទីរសាកលវិទ្យាល័យ 28 កន្លែងជួសជុស គ្រឿងចក្រ 29 សាលាបឋម និងមធ្យមសាធិតសាកល. 30-37 អគារសា្នក់នៅរបស់និស្សិត 38 ផ្សារ39-40 អគារសា្នក់នៅរបស់និស្សិត 41-42 បរិវេណ និងអគារកីឡា 43-44 អគារសិក្សា 45-46 កន្លែងវាយធិននីស និងប៉េងប៉ុង

ការធ្វើដំណើរ

ឡានប្រចាំសាលាៈ យើងអាចជិះជុំវិញបរិវេណ សាកលវិទ្យាល័យដោយមិនចាំបាច់បង់ប្រាក់ ដើម្បីជួយសម្រួលដល់ ការធ្វើដំណើររបស់និស្សិតដូចជា៖ ការទៅរៀន និង ធ្វើដំណើរទៅអាគារផ្សេងៗ ដែលនៅក្នុងបរិវេណ សាកលវិទ្យាល័យ។

ឡានសងថែវពណ៌ខៀវៈប្រវែង ៧ km  តម្លៃ ៨​បាត យើងអាចជិះឡាន នេះពី សាកលវិទ្យាល័យ មហា សារខាម ↔ ទីរួមខេត្តមហាសារខាម ឬ ទៅចំណតរថយន្ត ហាងលក់ ទំនិញ Big C, ហាង Serm Thai Plaza, ផ្សារលក់បន្លែស្រស់, ផ្សារ Expo ជាដើម។

ឡានសងថែវពណ៌លឿងៈ  ប្រវែង ៧ km តម្លៃ ៨​ បាត យើងអាចជិះឡាននេះពី សាកលវិទ្យាល័យមហាសារខាមថ្មី ↔ ចាស់ ឬឆ្លងកាត់ ហាងលក់ទំនិញ Big​ C។

បន្ទប់កម្សាន្តៈ មានទីតាំងស្ថិតនៅចន្លោះអន្តេរវាសិកដ្ឋានយ៉ាងស៊ីស៊ុរាជ និងផៈយ៉ាក់ខៈភូមិភិស័យ ដែលមានបម្រើសេវាកម្មដល់និស្សិតដោយឥតគិតថ្លៃមានដូចជាៈ បន្ទប់ច្រៀងកំសាន្ត បន្ទប់អានសៀវភៅ បន្ទប់រៀនជាក្រុម និងបន្ទប់កុំព្យូទ័រ ជាដើម។

copy ng ah .png

Royal Scholarship under Her Royal Highness
Princess Maha Chakri Sirindhorn
Education Project to the Kingdom of Cambodia

Like us on Facebook :
bottom of page