ការប្រជុំជាមួយនិស្សិតខ្មែរមកពីRUPPនិងនិស្សិតថៃដែលកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រភាសាខ្មែរនៅ MSU
- CASS MSU

- Aug 25, 2019
- 1 min read

នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ ២០១៩ សមាគមនិស្សិតកម្ពុជានៅសាកលវិទ្យាល័យមហាសារ៉ាខាមបានធ្វើការប្រជុំជួបសំណេះសំណាលជាមួយនិស្សិតខ្មែរមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញដែលកំពុងសិក្សាភាសាថៃរយះពេលខ្លីនៅសកលវិទ្យាល័យមហាសារខាម និង និស្សិតថៃដែលកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រភាសាខ្មែរនៅសកលវិទ្យាល័យមហាសារខាមដែលពួកគាត់មួយចំនួនធ្លាប់ទៅសិក្សាភាសាខ្មែររយះពេលខ្លីនៅប្រទេសកម្ពុជា។
ការប្រជុំប្រព្រិត្តឡើងក្នុងគោលបំណងគឺដើម្បីជាការស្វាគមន៍ ការបង្កើតនូវចំំណងមិត្តភាព ក៏ដូចជាបង្កើនភាពស្និទ្ធស្នាល។ ជាពិសេសចែករំលែកបទពិសោធន៏ពីការរស់នៅ ការសិក្សា ការហូបចុក រួមជាមួយនឹងផ្នែកភាសា និងវប្បធម៌ជាដើម។
លើសពីនេះដែរ សមាគមក៏បានដាក់កង់ដែលឧបត្ថម្ភពីសិស្សច្បងឪ្យប្រើប្រាស់នៅថ្ងៃនេះ ហើយក៏សូមអរគុណដល់សិស្សច្បងផងដែរ ដែលបានឧបត្ថម្ភកង់ឪ្យប្រើប្រាស់និងយល់ពីកង្វះខាតរបស់សិស្សប្អូនខាងធ្វើដំណើរនេះផងដែរ












Comments