កីឡាសាមគ្គីឆ្នាំ២០១៩
- CASS MSU
- May 23, 2019
- 1 min read

កីឡាសាមគ្គីតែងតែប្រព្រឹត្តទៅរៀងរាល់ឆ្នាំដែលរៀបចំឡើងដោយសមាគមនិស្សិតកម្ពុជានៅសាកលវិទ្យាល័យមហាសារ៉ាខាមក្នុងគោលបំណងដើម្បីឪ្យបង្កើនភាពជិតស្និទ្ធរវាងសិស្សច្បងនិងសិស្សដែលមករៀនភាសាថៃនៅសកលវិទ្យាល័យមហាសារ៉ាខាម ដោយជាធម្មតាបែងចែកជា២កីឡាគឺកីឡារបស់បុរស និងកីឡារបស់ស្ត្រី។ កីឡារបស់បុរសគឺការប្រកួតកីឡាទាត់បាល់ ចំណែកឯកីឡារបស់ស្ត្រីគឺកីឡា Sharing Ball។
កីឡាសាមគ្គីនៅក្នុងឆ្នាំ២០១៩នេះត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃសៅរ៏ ទី១៨ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសិស្សច្បងនៅសាកលវិទ្យាល័យមហាសារ៉ាខាម សិស្សច្បងតាមសាកលវិទ្យាល័យផ្សេងៗទៀត និងនិស្សិតដែលមករៀនភាសាថៃនៅសាកលវិទ្យាល័យមហាសារ៉ាខាម។ កម្មវិធីនេះចាប់ផ្ដើមឡើងពីម៉ោង៨ ៣០នាទីព្រឹកដោយមានការសម្ដែងសន្ថាការពីនិស្សិតនៅសាកលវិទ្យាល័យមហាសារ៉ាខាម និងការលេងល្បែងផ្សេងៗរហូតដល់ថ្ងៃត្រង់។
ចាប់ពីថ្ងៃត្រង់ឡើងទៅមានការលេងកីឡារបស់បុរសនិងស្ត្រីដោយការប្រកួតបាល់ទាត់ចែកចេញជា៦ក្រុមនិងការប្រកួត sharing ball ចែលចេញជា៤ក្រុម។ ការប្រកួតរបស់បុរសចែកជា២ពូលដោយពូលនីមួយៗមាន៣ក្រុម។ ការប្រកួតក្នុងប៉ូលគឹស្វែងរកក្រុមឈ្នះ២ក្រុមដើម្បីបន្តទៅវគ្គជម្រុះ។ នៅក្នុងវគ្គជម្រុះនៅសល់៤ក្រុម ជម្រុះ២ដងគឺ វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់និងវគ្គផ្ដាច់ព្រាត់។ ចំណែកឯកីឡាស្ត្រីវិញមាន៤ក្រុមប្រកួតជាលក្ខណះជម្រុះក្នុងពូលរកក្រុមដែលមានពន្ទុច្រើនជាងគេទទួលបានជ័យជំនះ។ ការប្រកួតកីឡានេះបានចាប់ផ្ដើមតាំងពីម៉ោង១ ថ្ងៃត្រង់រហូតដល់ម៉ោង៨យប់ទើបបានស្វែងរកក្រុមឈ្នះឃើញ។
ក្រុមដែលទទួលពានរង្វាន់របស់បុរសគឺក្រុមពណ័ស រីឯក្រុមដែលទទួលពានរង្វាន់របស់ស្ត្រីគឺក្រុមពណ័ក្រហម។ នៅចុងបញ្ចប់របស់កម្មវិធីមានការទទួលពាន់ទៅដល់ក្រុមដែលឈ្នះទាំង២ ការច្រៀងចម្រៀងជុំគ្នា និងការរាំលេងកម្សាន្ត។
Comments