និស្សិតខ្មែរនៅសកលវិទ្យាល័យមហាសារ៉ាខាមបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិចូលឆ្នាំខ្មែរ
- CASS MSU
- Feb 2, 2019
- 1 min read
Updated: Mar 13, 2019

នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ ២០១៨ ខាងសមាគម CASS-MSU បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំច ព.ស ២៥៦២ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូខ្មែរដែលបង្រៀននៅសកលវិទ្យាល័យមហាសារ៉ាខាម រួមមានសិស្សនិស្សិតបរទេសដែលមកពីបណ្ដាប្រទេសផ្សេងៗទៀត និងសិស្សានុសិស្សខ្មែរដែលកំពុងបន្តការសិក្សានៅសកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
នៅក្នុងថ្ងៃនោះផងដែរ សមាគមយើងបានរៀបចំគ្រឿងសម្ភារៈទទួលទេវតាឆ្នាំថ្មី ឆ្នាំច ព្រមទាំងមានការរៀបចំធ្វើម្ហូបអាហារបែបខ្មែរដើម្បីទទួលភ្ញៀវកិត្តិយស និងសិស្សានុសិស្សទាំងអស់ដែលបានចូលរួម
Comments