ការបញ្ចប់ការសិក្សារបស់សិស្សានុសិស្សខ្មែរក្នុងសាលារៀនមធ្យមសិក្សាសកលវិទ្យាល័យមហាសារខាម
- CASS MSU
- Feb 7, 2019
- 1 min read
Updated: Feb 12, 2019

នាថ្ងៃព្រហស្បតិ៏ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅឯសាលារៀនមធ្យមសិក្សាសកលវិទ្យាល័យមហាសារខាម បានប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំសិក្សា២០១៨ ។
ក្នុងនោះដែរមានសិស្សានុសិស្សខ្មែរចំនួន ០៦នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ហើយសិស្សនិងនិស្សិតខ្មែរដែលកំពុងសិក្សានៅសកលវិទ្យល័យមហាសារខាមក៏បានចូលរួមអបអរសាទរនិងថតរូបទុកជាអនុស្សាវរីយ៏ជាមួយនឹងប្អូនៗ ដែលទើបបញ្ចប់ការសិក្សាផងដែរ
ហើយសិស្សនិងនិស្សិតខ្មែរដែលកំពុងសិក្សានៅសកលវិទ្យល័យមហាសារខាមក៏បានចូលរួមអបអរសាទរនិងថតរូបទុកជាអនុស្សាវរីយ៏ជាមួយនឹងប្អូនៗ ដែលទើបបញ្ចប់ការសិក្សាផងដែរ

សិស្សានុសិស្សទាំង៦នាក់ដែលទើបបញ្ចប់ការសិក្សានឹងត្រូវបន្តការសិក្សាកម្រិតឧត្តមសិក្សានៅសកលវិទ្យាល័យមហាសារខាមទៅតាមមុខជំនាញតទៅនេះ






បន្ទាប់ពីកម្មវិធីទទួលសញ្ញាបត្រត្រូវបានបញ្ចប់ ខាងសមាគម CASS-MSU របស់យើងបានចាត់កម្មវិធីជប់លាងមួយដើម្បីអបអរសាទរដល់សិស្សប្អូនដែលទើបនឹងបញ្ចប់ការសិក្សាផងដែរ

Comments